សម្តេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យរដ្ឋមន្រ្តីការបរទេស​កម្ពុជា-ឡាវ បន្តពង្រឹង​កិច្ចសហ​ប្រតិបត្តិការ និងជំរុញការងារ​សេសសល់ឲ្យ​សម្រេចជោគជ័យ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តី​ការបរទេសកម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារ រវាងប្រទេសទាំងពីរ​ឲ្យកាន់តែល្អប្រសើរ ហើយជំរុញការងារ​នៅសេសសល់​ឲ្យសម្រេច​បានជោគជ័យ។ ការថ្លែងជំរុញរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួង​ការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។ ក្នុងជំនួបនាព្រឹកមិញ ក្រៅពីការណែនាំឲ្យពង្រឹងការងារកិច្ចសហប្រតិបត្តិការ និង ជំរុញដោះស្រាយបញ្ហានៅសេសសល់ឲ្យទទួលបានជោគជ័យហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញបង្ហាញការអប់អរសាទរផងដែរ ចំពោះការរីកចម្រើននូវចំណងទំនាក់ទំនងជាប្រពៃណី ជាពិសេសការបើកដាក់ឲ្យដំណើរការ​ច្រកទ្វារអន្តរជាតិ​ត្រពាំងក្រៀល-ណងណុកខៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។ បន្ថែមពីលើអ្វី ដែលសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំ លោក សាលើមសៃ គុំម៉ាស៊ីត ក៏បានបង្ហាញការប្តេជ្ញាប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការកម្ពុជា និងឡាវ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោករដ្ឋមន្រ្តីការបរទេសឡាវ ក៏បាន នាំយកនូវការផ្តាំផ្ញោះសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ជួនចំពោះសម្ដេចតេជោ ហ៊ុន សែន … Continue reading សម្តេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យរដ្ឋមន្រ្តីការបរទេស​កម្ពុជា-ឡាវ បន្តពង្រឹង​កិច្ចសហ​ប្រតិបត្តិការ និងជំរុញការងារ​សេសសល់ឲ្យ​សម្រេចជោគជ័យ